35. ឌីមណា និងដីនៅជុំវិញ ណាហាឡាល និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
36. ហើយក្នុងពូជអំបូររូបេន នោះក៏ឲ្យបេស៊ើរ និងដីនៅជុំវិញ យ៉ាហាស និងដីនៅជុំវិញ
37. ក្តេម៉ូត និងដីនៅជុំវិញ មេផ្អាត និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
38. ហើយក្នុងពូជអំបូរកាឌ់ នោះក៏ឲ្យរ៉ាម៉ូត ដែលនៅស្រុកកាឡាត និងដីនៅជុំវិញ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងម៉ាហាណែម និងដីនៅជុំវិញ
39. ហែសបូន និងដីនៅជុំវិញ យ៉ាស៊ើរ និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
40. ទីក្រុងទាំងប៉ុន្មាននេះ ជារបស់ផងពួកកូនចៅម្រ៉ារី តាមគ្រួគេ គឺជាពួកគ្រួលេវីដែលសល់នៅ ឯចំណែករបស់គេ នោះមានទីក្រុង១២។
41. ដូច្នេះអស់ទាំងទីក្រុងរបស់ពួកលេវី ដែលនៅក្នុងកេរអាករនៃពួកកូនចៅអ៊ីស្រាអែល នោះមាន៤៨ ព្រមទាំងដីនៅជុំវិញផង
42. ទីក្រុងទាំងនោះសុទ្ធតែមានដីនៅជុំវិញគ្រប់ៗគ្នា។
43. ដូច្នេះ ឯស្រុកទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកអយ្យកោ នោះទ្រង់បានប្រទានដល់ពួកអ៊ីស្រាអែលទាំងអស់ ហើយគេក៏បានចាប់យក ព្រមទាំងតាំងទីលំនៅក្នុងស្រុកនោះផង
44. រួចព្រះយេហូវ៉ាក៏ប្រោសឲ្យគេមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ តាមគ្រប់ទាំងសេចក្ដី ដែលទ្រង់បានស្បថនឹងពួកអយ្យកោគេ គ្មានពួកខ្មាំងសត្រូវណាមួយអាចឈរនៅមុខគេបានឡើយ ពីព្រោះព្រះយេហូវ៉ាបានប្រគល់ទាំងអស់ មកក្នុងកណ្តាប់ដៃគេហើយ
45. ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលសន្យាដល់ពួកវង្សអ៊ីស្រាអែល នោះបានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។