27. ឯពួកកូនចៅគើសុន ក្នុងពួកគ្រួលេវី នោះគេឲ្យទីក្រុងខ្លះ ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន ជាទីក្រុងពំនាក់ សំរាប់អស់អ្នកណាដែលសំឡាប់គេ ព្រមទាំងដីនៅជុំវិញ ហើយប្អេសត្រា និងដីនៅជុំវិញ ទាំងអស់មាន២ក្រុង
28. ហើយក្នុងពូជអំបូរអ៊ីសាខារ នោះក៏ឲ្យគីសយ៉ូន និងដីនៅជុំវិញ ដាប្រាត និងដីនៅជុំវិញ
29. យ៉ារមុត និងដីនៅជុំវិញ អេន-កានីម និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
30. ហើយក្នុងពូជអំបូរអេស៊ើរ នោះក៏ឲ្យមីសាល និងដីនៅជុំវិញ អាបដូន និងដីនៅជុំវិញ
31. ហេលកាត និងដីនៅជុំវិញ រេហុប និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
32. ហើយក្នុងពូជអំបូរណែបថាលី នោះក៏ឲ្យកេដេស ដែលនៅក្នុងស្រុកកាលីឡេ និងដីនៅជុំវិញ គឺជាទីក្រុងពំនាក់ សំរាប់អស់អ្នកណាដែលសំឡាប់គេ ព្រមទាំងហាម៉ាត-ដោរ និងដីនៅជុំវិញ ការថាន និងដីនៅជុំវិញ ទាំងអស់មាន៣ក្រុង
33. ទីក្រុងរបស់ពួកគើសុន តាមគ្រួគេ ទាំងអស់មាន១៣ព្រមទាំងដីនៅជុំវិញផង។
34. ឯពួកគ្រួកូនចៅម្រ៉ារី គឺជាពួកលេវីដែលនៅសល់ គេបានឲ្យទីក្រុងខ្លះ ក្នុងពូជអំបូរសាប់យូល៉ូន គឺយ៉ុកនាម និងដីនៅជុំវិញ ការថា និងដីនៅជុំវិញ
35. ឌីមណា និងដីនៅជុំវិញ ណាហាឡាល និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
36. ហើយក្នុងពូជអំបូររូបេន នោះក៏ឲ្យបេស៊ើរ និងដីនៅជុំវិញ យ៉ាហាស និងដីនៅជុំវិញ
37. ក្តេម៉ូត និងដីនៅជុំវិញ មេផ្អាត និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
38. ហើយក្នុងពូជអំបូរកាឌ់ នោះក៏ឲ្យរ៉ាម៉ូត ដែលនៅស្រុកកាឡាត និងដីនៅជុំវិញ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងម៉ាហាណែម និងដីនៅជុំវិញ
39. ហែសបូន និងដីនៅជុំវិញ យ៉ាស៊ើរ និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
40. ទីក្រុងទាំងប៉ុន្មាននេះ ជារបស់ផងពួកកូនចៅម្រ៉ារី តាមគ្រួគេ គឺជាពួកគ្រួលេវីដែលសល់នៅ ឯចំណែករបស់គេ នោះមានទីក្រុង១២។
41. ដូច្នេះអស់ទាំងទីក្រុងរបស់ពួកលេវី ដែលនៅក្នុងកេរអាករនៃពួកកូនចៅអ៊ីស្រាអែល នោះមាន៤៨ ព្រមទាំងដីនៅជុំវិញផង
42. ទីក្រុងទាំងនោះសុទ្ធតែមានដីនៅជុំវិញគ្រប់ៗគ្នា។
43. ដូច្នេះ ឯស្រុកទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកអយ្យកោ នោះទ្រង់បានប្រទានដល់ពួកអ៊ីស្រាអែលទាំងអស់ ហើយគេក៏បានចាប់យក ព្រមទាំងតាំងទីលំនៅក្នុងស្រុកនោះផង
44. រួចព្រះយេហូវ៉ាក៏ប្រោសឲ្យគេមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ តាមគ្រប់ទាំងសេចក្ដី ដែលទ្រង់បានស្បថនឹងពួកអយ្យកោគេ គ្មានពួកខ្មាំងសត្រូវណាមួយអាចឈរនៅមុខគេបានឡើយ ពីព្រោះព្រះយេហូវ៉ាបានប្រគល់ទាំងអស់ មកក្នុងកណ្តាប់ដៃគេហើយ