25. ហើយក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យត្អាណាក និងដីនៅជុំវិញ កាថ-រីម៉ូន និងដីនៅជុំវិញ ទាំងអស់មាន២ក្រុង
26. ទីក្រុងរបស់ពួកគ្រួកូនចៅកេហាត់ដែលសល់នៅ ទាំងអស់មាន១០ ព្រមទាំងដីដែលនៅជុំវិញផង។
27. ឯពួកកូនចៅគើសុន ក្នុងពួកគ្រួលេវី នោះគេឲ្យទីក្រុងខ្លះ ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន ជាទីក្រុងពំនាក់ សំរាប់អស់អ្នកណាដែលសំឡាប់គេ ព្រមទាំងដីនៅជុំវិញ ហើយប្អេសត្រា និងដីនៅជុំវិញ ទាំងអស់មាន២ក្រុង
28. ហើយក្នុងពូជអំបូរអ៊ីសាខារ នោះក៏ឲ្យគីសយ៉ូន និងដីនៅជុំវិញ ដាប្រាត និងដីនៅជុំវិញ
29. យ៉ារមុត និងដីនៅជុំវិញ អេន-កានីម និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង