2. នៅត្រង់ស៊ីឡូរ ក្នុងស្រុកកាណានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ ដោយសារលោកម៉ូសេ ឲ្យចែកទីក្រុងខ្លះដល់យើងខ្ញុំ ទុកជាទីលំនៅ ព្រមទាំងដីនៅព័ទ្ធជុំវិញទាំងប៉ុន្មាន សំរាប់ហ្វូងសត្វយើងខ្ញុំផង
3. ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏ញែកទីក្រុងទាំងប៉ុន្មាននេះ ព្រមទាំងដីនៅជុំវិញ ពីក្នុងមរដករបស់គេ ឲ្យដល់ពួកលេវីតាមបង្គាប់ព្រះយេហូវ៉ា។
4. គេចាប់ឆ្នោតឲ្យពួកគ្រួកេហាត់ដែរ រីឯពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ដែលជាពួកលេវីនោះ គេចាប់ឆ្នោតត្រូវទីក្រុង១៣ក្នុងពូជអំបូរយូដា ស៊ីម្មាន និងបេនយ៉ាមីន
5. ឯពួកកូនចៅកេហាត់ដែលសល់ទាំងប៉ុន្មាន គេចាប់ឆ្នោតត្រូវទីក្រុង១០ ក្នុងពួកគ្រួនៃពូជអំបូរអេប្រាអិម ដាន់ និងម៉ាន៉ាសេ១ចំហៀង
6. ឯពួកកូនចៅគើសុន គេចាប់ឆ្នោតត្រូវទីក្រុង១៣ ក្នុងពួកគ្រួនៃពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី និងម៉ាន៉ាសេ១ចំហៀង ដែលនៅស្រុកបាសាន
7. ឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះចាប់ឆ្នោតត្រូវទីក្រុង១២ក្នុងពូជអំបូររូបេន កាឌ់ និងសាប់យូល៉ូន
8. ពួកកូនចៅអ៊ីស្រាអែលបានចែកទីក្រុងទាំងនោះ ព្រមទាំងដីនៅជុំវិញ ឲ្យដល់ពួកលេវី ដោយចាប់ឆ្នោត ដូចជាព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេ។
9. ក្នុងពូជអំបូរពួកកូនចៅយូដា និងស៊ីម្មាន នោះគេបានឲ្យទីក្រុងទាំងនេះ ដូចជាមានឈ្មោះនៅក្រោមនេះស្រាប់