19. ទីក្រុងរបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃទាំងអស់មាន១៣ ព្រមទាំងដីនៅជុំវិញផង។
20. ឯពួកគ្រួកូនចៅកេហាត់ ជាពួកលេវីដែលនៅសល់ នោះបានទីក្រុងជាចំណែកខ្លួន ក្នុងពូជអំបូរអេប្រាអិម
21. គេឲ្យក្រុងស៊ីគែម និងដីនៅជុំវិញ ដល់ពួកនោះ នៅក្នុងស្រុកភ្នំអេប្រាអិម ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងក្រុងកេស៊ើរ និងដីនៅជុំវិញ
22. គីបសែម និងដីនៅជុំវិញ និងបេត-ហូរ៉ុន និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
23. ហើយក្នុងពូជអំបូរដាន់ នោះក៏ឲ្យអែលថ្កេរ និងដីនៅជុំវិញ គីបថោន និងដីនៅជុំវិញ