12. តែស្រុកចំការ និងភូមិទាំងប៉ុន្មាននៅជុំវិញទីក្រុង គេបានឲ្យដល់កាលែប ជាកូនយេភូនេទុកជាកេរអាករវិញ
13. ដូច្នេះគេបានឲ្យក្រុងហេប្រុននេះ និងដីនៅជុំវិញ ដល់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងក្រុងលិបណា និងដីនៅជុំវិញ
14. យ៉ាទារ និងដីនៅជុំវិញ អែសធេម៉ូរ និងដីនៅជុំវិញ
15. ហូឡូន និងដីនៅជុំវិញ ដេបៀរ និងដីនៅជុំវិញ
16. អាយីន និងដីនៅជុំវិញ យូថា និងដីនៅជុំវិញ បេត-សេមែស និងដីនៅជុំវិញ គឺអស់ទីក្រុង៩ ក្នុងពូជអំបូរទាំង២នេះ
17. ក្នុងពូជអំបូរបេនយ៉ាមីន ក៏ឲ្យក្រុងគីបៀន និងដីនៅជុំវិញ គេបា និងដីនៅជុំវិញ
18. អាន៉ាថោត និងដីនៅជុំវិញ អាលម៉ូន និងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង
19. ទីក្រុងរបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃទាំងអស់មាន១៣ ព្រមទាំងដីនៅជុំវិញផង។
20. ឯពួកគ្រួកូនចៅកេហាត់ ជាពួកលេវីដែលនៅសល់ នោះបានទីក្រុងជាចំណែកខ្លួន ក្នុងពូជអំបូរអេប្រាអិម