យ៉ូស្វេ 21:11-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា នោះ​ជា​ឪពុក​អ័ណាក់) គឺ​ជា​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង

12. តែ​ស្រុក​ចំការ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង គេ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ​ទុក​ជា​កេរ‌អាករ​វិញ

13. ដូច្នេះ​គេ​បាន​ឲ្យ​ក្រុង​ហេប្រុន​នេះ និង​ដី​នៅ​ជុំវិញ ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​លិបណា និង​ដី​នៅ​ជុំវិញ

14. យ៉ាទារ និង​ដី​នៅ​ជុំវិញ អែស‌ធេម៉ូរ និង​ដី​នៅ​ជុំវិញ

15. ហូឡូន និង​ដី​នៅ​ជុំវិញ ដេបៀរ និង​ដី​នៅ​ជុំវិញ

16. អាយីន និង​ដី​នៅ​ជុំវិញ យូថា និង​ដី​នៅ​ជុំវិញ បេត-សេមែស និង​ដី​នៅ​ជុំវិញ គឺ​អស់​ទី​ក្រុង​៩ ក្នុង​ពូជ​អំបូរ​ទាំង​២​នេះ

17. ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ក៏​ឲ្យ​ក្រុង​គីបៀន និង​ដី​នៅ​ជុំវិញ គេបា និង​ដី​នៅ​ជុំវិញ

យ៉ូស្វេ 21