1. នោះអស់ទាំងមេលើពួកវង្សានុវង្សនៃពូជអំបូរលេវី ក៏ចូលមកឯអេលាសារដ៏ជាសង្ឃ និងយ៉ូស្វេ ជាកូននុន ហើយនឹងពួកមេលើវង្សានុវង្សទាំងប៉ុន្មាន នៃពូជអំបូរកូនចៅអ៊ីស្រាអែល
2. នៅត្រង់ស៊ីឡូរ ក្នុងស្រុកកាណានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ ដោយសារលោកម៉ូសេ ឲ្យចែកទីក្រុងខ្លះដល់យើងខ្ញុំ ទុកជាទីលំនៅ ព្រមទាំងដីនៅព័ទ្ធជុំវិញទាំងប៉ុន្មាន សំរាប់ហ្វូងសត្វយើងខ្ញុំផង