16. ដោយប្រាប់ថា ចូរអ្នកកាត់ដំរង់ទៅឯភ្នំសិនទៅ ក្រែងពួកអ្នកដែលដេញតាម គេជួបប្រទះនឹងអ្នក ត្រូវឲ្យពួននៅទីនោះគ្រប់៣ថ្ងៃ ដរាបដល់គេត្រឡប់មកវិញ រួចសឹមទៅតាមផ្លូវរបស់អ្នកចុះ
17. អ្នកទាំង២ក៏ប្រាប់នាងថា យើងនឹងបានរួចពីសេចក្ដីសម្បថនេះ ដែលនាងបានចាប់ឲ្យយើងស្បថហើយ
18. គឺកាលណាយើងចូលមកក្នុងស្រុកនេះ នោះនាងត្រូវចងខ្សែក្រហមនេះនៅត្រង់បង្អួច ដែលនាងបានសំរូតយើងចុះមកនេះ ហើយត្រូវប្រមូលឪពុកម្តាយ និងបងប្អូននាង ព្រមទាំងពួកគ្រួឪពុកនាងទាំងអស់មកនៅជាមួយគ្នា
19. បើមានអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះនាង នោះឈាមរបស់គេនឹងនៅតែលើក្បាលគេវិញ ឯយើងគ្មានទោសទេ តែអ្នកណានៅក្នុងផ្ទះជាមួយនឹងនាង បើសិនជាមានអ្នកណាពាល់គេ នោះឈាមគេនឹងធ្លាក់មកលើយើងវិញ