5. ស៊ីកឡាក់១ បេត-ម៉ារកាបូត១ ហាសា-ស៊ូសា១
6. បេត-ល្បាអូត១ និងសារូហែន១ ទាំងអស់មាន១៣ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
7. ក្រុងអាយីន១ រីម៉ូន១ អេធើរ១ ហើយអាសាន១ ទាំងអស់មាន៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
8. និងស្រុកទាំងអស់ដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ប្អាឡាត-ប្អៀរ និងរ៉ាម៉ាត ដែលនៅស្រុកត្បូង នេះហើយជាមរដក របស់ពូជអំបូរពួកកូនចៅស៊ីម្មាន តាមគ្រួគេទាំងប៉ុន្មាន
9. ឯមរដកពួកកូនចៅស៊ីម្មាននេះ គឺបានដកយកពីចំណែកពួកកូនចៅយូដា ដ្បិតចំណែកពួកកូនចៅយូដាធំពេក គេនៅមិនអស់ទេ ហេតុនោះបានជាពួកកូនចៅស៊ីម្មាន បានមរដករបស់គេ នៅកណ្តាលមរដករបស់ពួកយូដា។
10. គេចាប់ឆ្នោតទី៣ឲ្យពួកកូនចៅសាប់យូល៉ូនតាមគ្រួគេទាំងប៉ុន្មាន ឯព្រំដែនរបស់មរដកគេ នោះរហូតដល់សារីឌ
11. ព្រំគេឡើងទៅឯខាងលិច រហូតដល់ម៉ារ៉ាឡា ហើយដល់ដាបាសែត រួចក៏ដំរង់ទៅឯស្ទឹងដែលហូរទៅខាងមុខយ៉ុកនាម