40. គេចាប់ឆ្នោតទី៧ឲ្យពូជអំបូរពួកកូនចៅដាន់ តាមគ្រួគេ
41. ឯព្រំដែនមរដករបស់គេ នោះគឺជាក្រុងសូរ៉ាស អែសថោល អ៊ារ-សេមែស
42. ស្អាឡាប៊ីន អាយ៉ាឡូន យីតឡា
43. អេឡូន ធីមណា អេក្រុន
44. អែលថ្កេរ គីបថោន ប្អាឡាត
45. យេហ៊ូឌ បេនេ-បេរ៉ាក កាថ-រីម៉ូន
46. មេយ៉ារកុន រ៉ាកុន ព្រមទាំងដែនស្រុកទល់មុខនឹងយ៉ុបប៉េ
47. ឯដែនស្រុករបស់ពួកកូនចៅដាន់ នោះក៏ផ្សាយចេញពីស្រុកគេទៅ ដ្បិតគេឡើងទៅច្បាំងនឹងក្រុងលេសែម ហើយវាយយកបានដោយមុខដាវ រួចក៏នៅក្នុងស្រុកនោះ ទុកជាកេរអាកររបស់គេ គេដាក់ឈ្មោះក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាអយ្យកោគេ
48. ទីក្រុងទាំងនោះ និងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅដាន់ តាមគ្រួគេទាំងប៉ុន្មាន។
49. កាលគេបានចែកស្រុក ជាមរដកដល់គ្នា តាមព្រំប្រទល់រួចហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ឲ្យមរដកដល់យ៉ូស្វេ ជាកូននុន នៅជាកណ្តាលស្រុកគេដែរ
50. គេឲ្យទីក្រុងធីម៉្នាត-សេរ៉ា នៅក្នុងភ្នំរបស់ស្រុកអេប្រាអិម ដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។