37. កេដែស១ អេទ្រី១ អេន-ហាសោរ១
38. យីរ៉ូន១ មីកដាល-អែល១ ហូរែម១ បេត-អាណាត១ និងបេត-សេមែស១ ទាំងអស់មាន១៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
39. ទីក្រុងទាំងនេះ និងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅណែបថាលី តាមគ្រួគេទាំងប៉ុន្មាន។
40. គេចាប់ឆ្នោតទី៧ឲ្យពូជអំបូរពួកកូនចៅដាន់ តាមគ្រួគេ
41. ឯព្រំដែនមរដករបស់គេ នោះគឺជាក្រុងសូរ៉ាស អែសថោល អ៊ារ-សេមែស
42. ស្អាឡាប៊ីន អាយ៉ាឡូន យីតឡា
43. អេឡូន ធីមណា អេក្រុន
44. អែលថ្កេរ គីបថោន ប្អាឡាត
45. យេហ៊ូឌ បេនេ-បេរ៉ាក កាថ-រីម៉ូន
46. មេយ៉ារកុន រ៉ាកុន ព្រមទាំងដែនស្រុកទល់មុខនឹងយ៉ុបប៉េ
47. ឯដែនស្រុករបស់ពួកកូនចៅដាន់ នោះក៏ផ្សាយចេញពីស្រុកគេទៅ ដ្បិតគេឡើងទៅច្បាំងនឹងក្រុងលេសែម ហើយវាយយកបានដោយមុខដាវ រួចក៏នៅក្នុងស្រុកនោះ ទុកជាកេរអាកររបស់គេ គេដាក់ឈ្មោះក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាអយ្យកោគេ