20. រ៉ាប៊ីត គីសយ៉ូន អាបែស
21. រេមែត អេន-កានីម អេន-ហាដា និងបេតផាសេ
22. រួចក៏ដំរង់ទៅឯភ្នំតាបោរ ក្រុងសាហាស៊ីម៉ា បេត-សេមែស ហើយចេញទៅផុតត្រឹមទន្លេយ័រដាន់ ទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
23. ទីក្រុងទាំងនេះ និងភូមិទាំងប៉ុន្មាននៅជុំវិញ ជាមរដករបស់ពូជអំបូរពួកកូនចៅអ៊ីសាខារតាមគ្រួគេទាំងប៉ុន្មាន។
24. គេចាប់ឆ្នោតទី៥ ឲ្យពូជអំបូរពួកកូនចៅអេស៊ើរតាមគ្រួគេ
25. ឯព្រំដែនរបស់គេ នោះគឺជាក្រុងហេលកាត ហាលី បេថែន អាកសាប
26. អាឡាម្លេក អាម្អាត និងមីសាល រួចក៏ដំរង់ទៅឯខាងលិច ដល់ភ្នំកើមែល រហូតដល់ស៊ីហោរ-លីបណាត
27. ពីទីនោះក៏បត់ទៅឯខាងកើតដល់បេត-ដាកុន រហូតដល់ខែត្រសាប់យូល៉ូន និងច្រកភ្នំយីបថា-អែល រួចទៅឯខាងជើងដល់បេត-អេមែក និងណ្អែល ហើយបណ្តោយទៅតាមឆ្វេងនៃកាបួល
28. ដល់អេប្រុន រេហុប ហាំម៉ូន និងខាណា រហូតដល់ក្រុងស៊ីដូនធំ
29. រួចក៏បត់ទៅដល់រ៉ាម៉ា និងទីរ៉ុសដ៏ជាក្រុងមាំមួន រួចក៏បត់ទៅដល់ហូសា ហើយចេញទៅផុតត្រឹមសមុទ្រតាមស្រុកអាក់ស៊ីប
30. ក៏មានក្រុងអ៊ូម៉ា អាផែក និងរេហុបទៀត ទាំងអស់មាន២២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
31. ទីក្រុងទាំងនេះ និងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅអេស៊ើរ តាមគ្រួគេទាំងប៉ុន្មាន។
32. គេចាប់ឆ្នោតទី៦ឲ្យពួកកូនចៅណែបថាលី គឺឲ្យពួកកូនចៅណែបថាលីតាមគ្រួគេ
33. ឯព្រំដែនរបស់គេនោះចាប់តាំងពីហេឡែប គឺពីដើមម៉ៃសាក់ស្អាណានីមតាមអាដាមី-នេកេប និងយ៉ាបនាល រហូតដល់ឡាគូមទៅផុតត្រឹមទន្លេយ័រដាន់
34. ពីទីនោះក៏បត់ទៅឯខាងលិចដល់ភ្នំអាសណូត-តាបោរ និងហ៊ូកុក ហើយទៅដល់នឹងស្រុកសាប់យូល៉ូនខាងត្បូង និងស្រុកអេស៊ើរខាងលិច ហើយនឹងស្រុកយូដានៅត្រង់ទន្លេយ័រដាន់ខាងកើត
35. ឯអស់ទាំងទីក្រុងមាំមួន នោះគឺស៊ីឌីម១ សេរ១ ហាំម៉ាត១ រ៉ាកាត១ គីនេរ៉ែត១
36. អាដាម៉ា១ រ៉ាម៉ា១ ហាសោរ១
37. កេដែស១ អេទ្រី១ អេន-ហាសោរ១
38. យីរ៉ូន១ មីកដាល-អែល១ ហូរែម១ បេត-អាណាត១ និងបេត-សេមែស១ ទាំងអស់មាន១៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
39. ទីក្រុងទាំងនេះ និងភូមិនៅជុំវិញទាំងប៉ុន្មាន ជាមរដករបស់ពូជអំបូរពួកកូនចៅណែបថាលី តាមគ្រួគេទាំងប៉ុន្មាន។