13. ពីទីនោះក៏បណ្តោយទៅឯខាងកើតតាមគីតា-ហេភើរ និងអ៊ីតា-កាស៊ីន ហើយនឹងរីម៉ូនរហូតដល់នេយ៉ា
14. រួចក៏បត់ទៅឯខាងជើង ដល់ហាណាថូន ហើយចេញមក ក្នុងច្រកភ្នំយីបថា-អែល
15. មានក្រុងកាថាត១ ណាហាឡាល១ ស៊ីមរ៉ុន១ យីដាឡា១ និងបេថ្លេហិម១ ទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
16. ទីក្រុងទាំងនេះ និងភូមិទាំងប៉ុន្មាននៅជុំវិញ នោះជាមរដករបស់ផងពួកកូនចៅសាប់យូល៉ូនតាមគ្រួគេទាំងប៉ុន្មាន។
17. គេចាប់ឆ្នោតទី៤ឲ្យពួកអ៊ីសាខារ គឺឲ្យពួកកូនចៅអ៊ីសាខារតាមគ្រួគេ
18. ឯព្រំដែនរបស់គេ នោះទៅតាមយេសរាល គីសាឡូត ស៊ូណែម
19. ហាផារែម ស៊ីអូន អាណាក្រាត
20. រ៉ាប៊ីត គីសយ៉ូន អាបែស
21. រេមែត អេន-កានីម អេន-ហាដា និងបេតផាសេ
22. រួចក៏ដំរង់ទៅឯភ្នំតាបោរ ក្រុងសាហាស៊ីម៉ា បេត-សេមែស ហើយចេញទៅផុតត្រឹមទន្លេយ័រដាន់ ទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
23. ទីក្រុងទាំងនេះ និងភូមិទាំងប៉ុន្មាននៅជុំវិញ ជាមរដករបស់ពូជអំបូរពួកកូនចៅអ៊ីសាខារតាមគ្រួគេទាំងប៉ុន្មាន។
24. គេចាប់ឆ្នោតទី៥ ឲ្យពូជអំបូរពួកកូនចៅអេស៊ើរតាមគ្រួគេ
25. ឯព្រំដែនរបស់គេ នោះគឺជាក្រុងហេលកាត ហាលី បេថែន អាកសាប
26. អាឡាម្លេក អាម្អាត និងមីសាល រួចក៏ដំរង់ទៅឯខាងលិច ដល់ភ្នំកើមែល រហូតដល់ស៊ីហោរ-លីបណាត
27. ពីទីនោះក៏បត់ទៅឯខាងកើតដល់បេត-ដាកុន រហូតដល់ខែត្រសាប់យូល៉ូន និងច្រកភ្នំយីបថា-អែល រួចទៅឯខាងជើងដល់បេត-អេមែក និងណ្អែល ហើយបណ្តោយទៅតាមឆ្វេងនៃកាបួល
28. ដល់អេប្រុន រេហុប ហាំម៉ូន និងខាណា រហូតដល់ក្រុងស៊ីដូនធំ