10. គេចាប់ឆ្នោតទី៣ឲ្យពួកកូនចៅសាប់យូល៉ូនតាមគ្រួគេទាំងប៉ុន្មាន ឯព្រំដែនរបស់មរដកគេ នោះរហូតដល់សារីឌ
11. ព្រំគេឡើងទៅឯខាងលិច រហូតដល់ម៉ារ៉ាឡា ហើយដល់ដាបាសែត រួចក៏ដំរង់ទៅឯស្ទឹងដែលហូរទៅខាងមុខយ៉ុកនាម
12. ហើយត្រង់សារីឌ ក៏បត់ទៅឯខាងកើតដល់ព្រំគីស្លូត-តាបោរ រួចក៏ចេញមកត្រង់ដាប្រាតឡើងទៅដល់យ៉ាភា
13. ពីទីនោះក៏បណ្តោយទៅឯខាងកើតតាមគីតា-ហេភើរ និងអ៊ីតា-កាស៊ីន ហើយនឹងរីម៉ូនរហូតដល់នេយ៉ា
14. រួចក៏បត់ទៅឯខាងជើង ដល់ហាណាថូន ហើយចេញមក ក្នុងច្រកភ្នំយីបថា-អែល
15. មានក្រុងកាថាត១ ណាហាឡាល១ ស៊ីមរ៉ុន១ យីដាឡា១ និងបេថ្លេហិម១ ទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
16. ទីក្រុងទាំងនេះ និងភូមិទាំងប៉ុន្មាននៅជុំវិញ នោះជាមរដករបស់ផងពួកកូនចៅសាប់យូល៉ូនតាមគ្រួគេទាំងប៉ុន្មាន។
17. គេចាប់ឆ្នោតទី៤ឲ្យពួកអ៊ីសាខារ គឺឲ្យពួកកូនចៅអ៊ីសាខារតាមគ្រួគេ
18. ឯព្រំដែនរបស់គេ នោះទៅតាមយេសរាល គីសាឡូត ស៊ូណែម