16. ក៏ចុះទៅដល់ចុងភ្នំដែលនៅទល់មុខនឹងច្រកភ្នំបេន-ហ៊ីនណំម ដែលនៅប៉ែកខាងជើងនៃច្រកភ្នំរបស់សាសន៍រេផែម ហើយចុះទៅដល់ច្រកភ្នំហ៊ីនណំមនោះ ដែលនៅខាងត្បូងក្រុងយេប៊ូស រហូតដល់អេន-រ៉ូកេល
17. រួចបត់ទៅខាងជើង ដល់អេន-សេមែស ក៏ចេញទៅដល់កេលីឡូត ដែលនៅទល់មុខនឹងផ្លូវឡើងទៅឯអាឌូមីម រួចចុះទៅទៀត ដល់ថ្មដារបស់បូហាន ជាកូនរូបេន
18. ក៏ដំរង់ទៅឯខាងជើង បណ្តោយតាមស្រុកវាល រួចចុះទៅដល់ស្រុកវាលនោះ
19. ក៏ចេះតែទៅខាងជើងបណ្តោយតាមចំហៀងបេត-ហុកឡា ចេញមកផុតត្រឹមឈូងសមុទ្រអំបិលខាងជើង ត្រង់ចុងទន្លេយ័រដាន់ខាងត្បូង នេះជាព្រំស្រុកខាងត្បូង
20. ឯទន្លេយ័រដាន់ ជាព្រំប្រទល់ខាងកើត នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងព្រំដែននៅជុំវិញ។
21. រីឯទីក្រុងទាំងប៉ុន្មាន របស់ពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេ នោះគឺយេរីខូរ១ បេត-ហុកឡា១ អេមាក់-កេសីស១
22. បេត-អារ៉ាបា១ សេម៉ារែម១ បេត-អែល១
23. អាវីម១ ប៉ារ៉ា១ អូប្រា១
24. កេផា-អាំម៉ូនី១ អូបនី១ និងកេបា១ ទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
25. ក្រុងគីបៀន១ រ៉ាម៉ា១ ប្អៀរ៉ុត១
26. មីសប៉ា១ កេភីរ៉ា១ ម៉ូសា១
27. រេគេម១ យារពាល១ តារ៉ាឡា១
28. សេឡា១ អេលេប១ យេប៊ូស គឺជាក្រុងយេរូសាឡិម១ គីបៀរ១ និងគារយ៉ាត់១ ទាំងអស់មាន១៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន។