13. ពីទីនោះក៏បត់ទៅខាងត្បូង ក្បែរក្រុងលូស គឺជាក្រុងបេត-អែល រួចចុះទៅដល់អាថារ៉ូត-អាដើរ ជិតភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម
14. ព្រំខាងលិចនោះក៏ដំរង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលប្រទល់មុខនឹងបេត-ហូរ៉ុននោះ ទៅផុតត្រឹមគារយ៉ាត់-បាល គឺគារយ៉ាត់-យារីម ដែលជាទីក្រុងរបស់ពួកកូនចៅយូដា នេះហើយជាព្រំខណ្ឌខាងលិច
15. ឯខាងត្បូងព្រំ នោះចេញពីក្រុងគារយ៉ាត់-យារីម ដំរង់ទៅខាងលិច ដល់ក្បាលទឹកណែបត្វា
16. ក៏ចុះទៅដល់ចុងភ្នំដែលនៅទល់មុខនឹងច្រកភ្នំបេន-ហ៊ីនណំម ដែលនៅប៉ែកខាងជើងនៃច្រកភ្នំរបស់សាសន៍រេផែម ហើយចុះទៅដល់ច្រកភ្នំហ៊ីនណំមនោះ ដែលនៅខាងត្បូងក្រុងយេប៊ូស រហូតដល់អេន-រ៉ូកេល