10. នោះយ៉ូស្វេក៏បោះឆ្នោត ឲ្យគ្រប់គ្នាចាប់ នៅត្រង់ស៊ីឡូរ ចំពោះព្រះយេហូវ៉ា ហើយនៅទីនោះយ៉ូស្វេក៏ចែកស្រុក ឲ្យពួកកូនចៅអ៊ីស្រាអែល តាមពួកគេដែរ។
11. គេចាប់ឆ្នោត ឲ្យពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេទាំងប៉ុន្មាន ហើយដែនស្រុករបស់គេនោះត្រូវជាកណ្តាលពួកកូនចៅយូដា និងពួកកូនចៅយ៉ូសែប
12. ឯព្រំខាងជើងរបស់ស្រុកគេ នោះចាប់តាំងពីទន្លេយ័រដាន់ឡើងទៅខាងជើងក្រុងយេរីខូរ ដំរង់ទៅខាងលិច តាមស្រុកភ្នំ រួចចេញមកត្រង់ទីរហោស្ថានបេត-អាវេន
13. ពីទីនោះក៏បត់ទៅខាងត្បូង ក្បែរក្រុងលូស គឺជាក្រុងបេត-អែល រួចចុះទៅដល់អាថារ៉ូត-អាដើរ ជិតភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម
14. ព្រំខាងលិចនោះក៏ដំរង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលប្រទល់មុខនឹងបេត-ហូរ៉ុននោះ ទៅផុតត្រឹមគារយ៉ាត់-បាល គឺគារយ៉ាត់-យារីម ដែលជាទីក្រុងរបស់ពួកកូនចៅយូដា នេះហើយជាព្រំខណ្ឌខាងលិច
15. ឯខាងត្បូងព្រំ នោះចេញពីក្រុងគារយ៉ាត់-យារីម ដំរង់ទៅខាងលិច ដល់ក្បាលទឹកណែបត្វា
16. ក៏ចុះទៅដល់ចុងភ្នំដែលនៅទល់មុខនឹងច្រកភ្នំបេន-ហ៊ីនណំម ដែលនៅប៉ែកខាងជើងនៃច្រកភ្នំរបស់សាសន៍រេផែម ហើយចុះទៅដល់ច្រកភ្នំហ៊ីនណំមនោះ ដែលនៅខាងត្បូងក្រុងយេប៊ូស រហូតដល់អេន-រ៉ូកេល
17. រួចបត់ទៅខាងជើង ដល់អេន-សេមែស ក៏ចេញទៅដល់កេលីឡូត ដែលនៅទល់មុខនឹងផ្លូវឡើងទៅឯអាឌូមីម រួចចុះទៅទៀត ដល់ថ្មដារបស់បូហាន ជាកូនរូបេន
18. ក៏ដំរង់ទៅឯខាងជើង បណ្តោយតាមស្រុកវាល រួចចុះទៅដល់ស្រុកវាលនោះ
19. ក៏ចេះតែទៅខាងជើងបណ្តោយតាមចំហៀងបេត-ហុកឡា ចេញមកផុតត្រឹមឈូងសមុទ្រអំបិលខាងជើង ត្រង់ចុងទន្លេយ័រដាន់ខាងត្បូង នេះជាព្រំស្រុកខាងត្បូង
20. ឯទន្លេយ័រដាន់ ជាព្រំប្រទល់ខាងកើត នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងព្រំដែននៅជុំវិញ។
21. រីឯទីក្រុងទាំងប៉ុន្មាន របស់ពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេ នោះគឺយេរីខូរ១ បេត-ហុកឡា១ អេមាក់-កេសីស១
22. បេត-អារ៉ាបា១ សេម៉ារែម១ បេត-អែល១
23. អាវីម១ ប៉ារ៉ា១ អូប្រា១
24. កេផា-អាំម៉ូនី១ អូបនី១ និងកេបា១ ទាំងអស់មាន១២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
25. ក្រុងគីបៀន១ រ៉ាម៉ា១ ប្អៀរ៉ុត១
26. មីសប៉ា១ កេភីរ៉ា១ ម៉ូសា១
27. រេគេម១ យារពាល១ តារ៉ាឡា១