5. មាន១០ចំណែកដែលត្រូវបានដល់ពួកម៉ាន៉ាសេ ក្រៅពីស្រុកកាឡាត និងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់
6. ពីព្រោះកូនចៅស្រីរបស់ម៉ាន៉ាសេនោះ បានទទួលមរដកនៅកណ្តាលពួកកូនចៅប្រុសៗដែរ ហើយស្រុកកាឡាតបានចែកដល់ពួកកូនចៅប្រុសរបស់ម៉ាន៉ាសេឯទៀតនោះហើយ។
7. ឯព្រំដែនរបស់ម៉ាន៉ាសេ នោះចាប់តាំងពីអេស៊ើរទៅដល់មីកមេថា ដែលនៅប្រទល់មុខក្រុងស៊ីគែម រួចបណ្តោយទៅខាងស្តាំ រហូតដល់ពួកអ្នកនៅស្រុកអេន-តាពួរ
8. ស្រុកតាពួរនោះជារបស់ផងពួកម៉ាន៉ាសេ តែក្រុងតាពួរ ដែលនៅព្រំស្រុកម៉ាន៉ាសេ ជារបស់ផងពួកកូនចៅអេប្រាអិមវិញ
9. ព្រំនោះក៏ចុះទៅដល់ស្ទឹងខាណា រួចទៅតាមខាងត្បូងស្ទឹងនោះ ទីក្រុងទាំងនោះដែលនៅក្នុងព្រំរបស់ម៉ាន៉ាសេ ជារបស់ផងពួកអេប្រាអិម តែព្រំស្រុកម៉ាន៉ាសេ គឺនៅខាងជើងស្ទឹងនោះវិញ រួចក៏ចុះទៅផុតត្រឹមសមុទ្រ
10. ឯស្រុកខាងត្បូង ជារបស់ផងអេប្រាអិម ហើយខាងជើងជារបស់ផងម៉ាន៉ាសេ មានសមុទ្រជាខាងចុងស្រុក ស្រុកគេក៏រហូតដល់អេស៊ើរខាងជើង ហើយរហូតដល់អ៊ីសាខារខាងកើត