4. ដូច្នេះពួកកូនចៅយ៉ូសែប គឺពួកម៉ាន៉ាសេ និងពួកអេប្រាអិមបានមរដករបស់គេហើយ។
5. ឯព្រំស្រុករបស់ពួកកូនចៅអេប្រាអិម តាមគ្រួគេទាំងប៉ុន្មាន នោះប៉ែកខាងកើត គឺក្រុងអាថារ៉ូត-អាដើរ ទៅដល់បេត-ហូរ៉ុនខាងលើ
6. ពីទីនោះក៏ចេញទៅឯខាងលិច ត្រង់ខាងជើងក្រុងមីកមេថា រួចបត់ទៅខាងកើត រហូតដល់ក្រុងត្អាណាត-ស៊ីឡូរ រួចទៅតាមខាងកើតក្រុងយ៉ាណូហា
7. ពីយ៉ាណូហាក៏ចុះទៅដល់ក្រុងអាថារ៉ូត ហើយនឹងក្រុងណ្អារ៉ាត រហូតដល់ក្រុងយេរីខូរ ទៅផុតត្រឹមទន្លេយ័រដាន់
8. ហើយពីក្រុងតាពួរ ព្រំនោះក៏ទៅលិច ទៅតាមស្ទឹងខាណា រួចផុតត្រឹមសមុទ្រ នេះហើយជាមរដករបស់ពូជអំបូរពួកកូនចៅអេប្រាអិម តាមគ្រួគេទាំងប៉ុន្មាន
9. ព្រមទាំងទីក្រុង និងភូមិជុំវិញទាំងប៉ុន្មាន ដែលសំរាប់ពួកកូនចៅអេប្រាអិម នៅក្នុងមរដករបស់ពួកកូនចៅម៉ាន៉ាសេនោះផង