2. រួចចេញពីក្រុងបេត-អែល ទៅដល់ក្រុងលូស ក៏បណ្តោយទៅតាមព្រំស្រុកសាសន៍អើគី រហូតដល់ក្រុងអាថារ៉ូត
3. ពីទីនោះ ក៏ចុះទៅខាងលិច តាមព្រំស្រុករបស់ពួកយ៉ាផ្លេទីតខាងព្រំក្រុងបេត-ហូរ៉ុនខាងក្រោម រហូតដល់ក្រុងកេស៊ើរ រួចក៏ទៅផុតត្រឹមសមុទ្រ
4. ដូច្នេះពួកកូនចៅយ៉ូសែប គឺពួកម៉ាន៉ាសេ និងពួកអេប្រាអិមបានមរដករបស់គេហើយ។
5. ឯព្រំស្រុករបស់ពួកកូនចៅអេប្រាអិម តាមគ្រួគេទាំងប៉ុន្មាន នោះប៉ែកខាងកើត គឺក្រុងអាថារ៉ូត-អាដើរ ទៅដល់បេត-ហូរ៉ុនខាងលើ
6. ពីទីនោះក៏ចេញទៅឯខាងលិច ត្រង់ខាងជើងក្រុងមីកមេថា រួចបត់ទៅខាងកើត រហូតដល់ក្រុងត្អាណាត-ស៊ីឡូរ រួចទៅតាមខាងកើតក្រុងយ៉ាណូហា
7. ពីយ៉ាណូហាក៏ចុះទៅដល់ក្រុងអាថារ៉ូត ហើយនឹងក្រុងណ្អារ៉ាត រហូតដល់ក្រុងយេរីខូរ ទៅផុតត្រឹមទន្លេយ័រដាន់
8. ហើយពីក្រុងតាពួរ ព្រំនោះក៏ទៅលិច ទៅតាមស្ទឹងខាណា រួចផុតត្រឹមសមុទ្រ នេះហើយជាមរដករបស់ពូជអំបូរពួកកូនចៅអេប្រាអិម តាមគ្រួគេទាំងប៉ុន្មាន
9. ព្រមទាំងទីក្រុង និងភូមិជុំវិញទាំងប៉ុន្មាន ដែលសំរាប់ពួកកូនចៅអេប្រាអិម នៅក្នុងមរដករបស់ពួកកូនចៅម៉ាន៉ាសេនោះផង
10. តែគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ពួកសាសន៍នោះគេនៅជាមួយនឹងពួកអេប្រាអិម ដរាបដល់សព្វថ្ងៃនេះ ហើយក៏ត្រឡប់ជាអ្នកបំរើដល់ពួកអេប្រាអិមទាំងបង្ខំ។