46. ហើយអស់ទាំងទីក្រុងដែលនៅខាងក្រុងអាសដូឌ និងភូមិទាំងប៉ុន្មាន ចាប់តាំងពីក្រុងអេក្រុនរហូតដល់សមុទ្រ
47. និងក្រុងអាសដូឌ ព្រមទាំងភូមិ និងតំបន់ទាំងប៉ុន្មាន ដែលនៅជុំវិញ ក្រុងកាសា ព្រមទាំងភូមិ និងតំបន់ទាំងប៉ុន្មានដែលនៅជុំវិញ រហូតដល់ស្ទឹងស្រុកអេស៊ីព្ទ និងសមុទ្រធំ ដែលជាព្រំប្រទល់របស់ស្រុកនោះ។
48. ឯខាងស្រុកភ្នំនោះមានក្រុងសាមា១ យ៉ាទារ១ សូគរ១
49. ដាណា១ គារយ៉ាត់-សាណា គឺជាក្រុងដេបៀរ១
50. អាណាប១ អែសធេម៉ូរ១ អានីម១
51. កូសែន១ ហូឡូន១ និងគីឡោ១ ទាំងអស់មាន១១ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
52. ក្រុងអារ៉ាប១ ឌូម៉ា១ អែសអៀន១
53. យ៉ានិម១ បេត-តាពួរ១ អាផែកា១
54. ហិមតា១ គារយ៉ាត់-អើបា គឺជាក្រុងហេប្រុន១ និងស៊ីអោរ១ ទាំងអស់មាន៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
55. ក្រុងម៉ាអូន១ កើមែល១ ស៊ីភ១ យូថា១
56. យេសរាល១ យ៉ុកឌាម១ សាណូអា១
57. កាអ៊ីន១ គីបៀរ១ និងធីមណា១ ទាំងអស់មាន១០ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
58. ក្រុងហាលហ៊ុល១ បេត-ស៊ើរ១ កេដោរ១
59. ម្អារ៉ាត១ បេត-អាណូត១ និងអែលទិកុន១ ទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
60. ក្រុងគារយ៉ាត់-បាល គឺជាក្រុងគារយ៉ាត់-យារីម១ និងរ៉ាបាត១ ទាំងអស់មាន២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
61. ឯខាងទីរហោស្ថាន នោះមានក្រុងបេត-អើរ៉ាបា១ មីឌីន១ សេកាកា១
62. នីបសាន១ អៀ-ហាមេឡាក់១ និងអេន-កេឌី១ ទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង