យ៉ូស្វេ 15:14-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. កាលែប​ក៏​បណ្តេញ​កូន​របស់​អ័ណាក់​៣​នាក់​ចេញ គឺ​សេសាយ​១ អ័ហ៊ីម៉ាន​១ និង​តាល‌ម៉ាយ​១ សុទ្ធ​តែ​ជា​កូន​អ័ណាក់

15. ពី​ទី​នោះ​គាត់​ក៏​ឡើង​ទៅ ទាស់​នឹង​ពួក​អ្នក​ស្រុក​ដេបៀរ រីឯ​ក្រុង​ដេបៀរ​នោះ កាល​ពី​ដើម​មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-សេភើរ

16. កាលែប​ក៏​សន្យា​ថា បើ​អ្នក​ណា​នឹង​វាយ​យក​គារ‌យ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ

17. ដូច្នេះ​អូធ្នាល ជា​កូន​កេណាស ដែល​កេណាស​ជា​ប្អូន​កាលែប គាត់​ក៏​វាយ​យក​បាន នោះ​កាលែប​ក៏​ឲ្យ​នាង​អាកសា ជា​កូន​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ

18. កាល​នាង​បាន​មក​ដល់​គាត់​ហើយ នោះ​ក៏​បបួល​ឲ្យ​សូម​ដី​ពី​ឪពុក​នាង ដូច្នេះ​នាង​ចុះ​ពី​លើ​សត្វ​ជំនិះ កាលែប​ក៏​សួរ​ថា ហេតុ​អ្វី​ហ្នឹង

19. នាង​ឆ្លើយ​ថា សូម​លោក​ឪពុក​ចែក​ឲ្យ​ខ្ញុំ​១​ចំណែក​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​មាន​ដី​ខាង​ត្បូង​ហើយ ដូច្នេះ​សូម​ឲ្យ​ខ្ញុំ​មាន​ក្បាល​ទឹក​ដែរ នោះ​គាត់​ក៏​ឲ្យ​ក្បាល​ទឹក​ខាង​លើ ហើយ​ខាង​ក្រោម​ទៅ​នាង។

20. នេះ​ជា​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន

21. ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំ‌ដែន​របស់​អេដំម នោះ​គឺ​កាប‌សៀល​១ អេឌើរ​១ យ៉ាគើរ​១

22. គីណា​១ ឌីម៉ូណា​១ អាដាដា​១

23. កេដេស​១ ហាសោរ​១ អ៊ីថ្នាន​១

24. ស៊ីភ​១ ថេលែម​១ ប្អាឡូត​១

25. ហាសោរ-ហាដាថា​១ កេរីយ៉ុត-ហេស្រុន គឺ​ជា​ក្រុង​ហាសោរ​១

យ៉ូស្វេ 15