យ៉ូស្វេ 13:23-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ឯ​ទន្លេ​យ័រដាន់ នោះ​ជា​ព្រំ​ស្រុក​របស់​កូន​ចៅ​រូបេន នេះ​ហើយ​ជា​មរដក​របស់​រូបេន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។

24. លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​កាឌ់​ដែរ គឺ​ដល់​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ

25. ឯ​ដែន​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាត និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​១​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​នឹង​ក្រុង​រ៉ាបាត

26. ហើយ​ពី​ហែសបូន ទៅ​ដល់​រ៉ាម៉ាត-មីសពេ និង​បេថូនិម ហើយ​ពី​ម៉ាហា‌ណែម ទៅ​ដល់​ព្រំ​ស្រុក​ដេបៀរ

27. ឯ​នៅ​វាល​ច្រក​ភ្នំ នោះ​មាន​ក្រុង​បេត-ហារ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ុកូត និង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេសារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត

28. នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​កាឌ់ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​គេ​ទាំង​ប៉ុន្មាន​ផង។

យ៉ូស្វេ 13