16. ឯដែនស្រុករបស់គេ នោះចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ រហូតដល់ផុតស្រុកវាលមេឌីបា
17. គឺក្រុងហែសបូន និងទីក្រុងទាំងប៉ុន្មាន ដែលនៅស្រុកវាល គឺក្រុងឌីបូន ក្រុងបាម៉ូត-បាល ក្រុងបេត-បាល-មេយ៉ូន
18. ក្រុងយ៉ាហាស់ ក្រុងក្តេម៉ូត ក្រុងមេផ្អាត
19. ក្រុងគារយ៉ាថែម ក្រុងសិបម៉ា ក្រុងសេរ៉ែត-ហាសាកាដែលនៅលើភ្នំក្នុងវាលច្រកភ្នំ
20. ក្រុងបេត-ពេអរ និងជំរាលភ្នំពីសកា ហើយក្រុងបេត-យេស៊ីម៉ូត
21. ព្រមទាំងទីក្រុងទាំងប៉ុន្មាន ដែលនៅស្រុកវាល និងនគរទាំងមូលរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន ជាអ្នកដែលលោកម៉ូសេបានវាយសំឡាប់ជាមួយនឹងពួកមេសាសន៍ម៉ាឌាន គឺអេវី១ រេគេម១ ស៊ើរ១ ហ៊ើរ១ និងរេបា១ សុទ្ធតែជាពួកមេរបស់ស្តេចស៊ីហុនដែលនៅក្នុងស្រុកនោះ
22. ឯបាឡាម ជាកូនបេអ៊រដែលជាគ្រូទាយ នោះពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវ ជាមួយនឹងអ្នកឯទៀតដែលត្រូវស្លាប់នោះដែរ
23. ឯទន្លេយ័រដាន់ នោះជាព្រំស្រុករបស់កូនចៅរូបេន នេះហើយជាមរដករបស់រូបេនតាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង និងភូមិទាំងប៉ុន្មានផង។
24. លោកម៉ូសេក៏ឲ្យ១ចំណែក ដល់ពូជអំបូរកាឌ់ដែរ គឺដល់ពួកកូនចៅកាឌ់តាមគ្រួគេ
25. ឯដែនគេ គឺស្រុកយ៉ាស៊ើរ និងអស់ទាំងទីក្រុងនៅស្រុកកាឡាត និងស្រុករបស់ពួកកូនចៅអាំម៉ូន១ចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខនឹងក្រុងរ៉ាបាត
26. ហើយពីហែសបូន ទៅដល់រ៉ាម៉ាត-មីសពេ និងបេថូនិម ហើយពីម៉ាហាណែម ទៅដល់ព្រំស្រុកដេបៀរ
27. ឯនៅវាលច្រកភ្នំ នោះមានក្រុងបេត-ហារ៉ាម ក្រុងបេត-នីមរ៉ា ក្រុងស៊ុកូត និងក្រុងសាផូន គឺជាចំណែកដែលសល់ពីនគររបស់ស៊ីហុន ជាស្តេចក្រុងហែសបូន មានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងបំផុតនៃសមុទ្រគេនេសារ៉ែត ដែលនៅត្រើយទន្លេយ័រដាន់ខាងកើត
28. នេះហើយជាមរដករបស់ពួកកូនចៅកាឌ់ តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង និងភូមិគេទាំងប៉ុន្មានផង។
29. លោកម៉ូសេក៏ឲ្យ១ចំណែកដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែរ គឺដល់ពូជអំបូរពួកកូនចៅម៉ាន៉ាសេ១ចំហៀងតាមគ្រួគេ
30. ឯដែនរបស់គេ នោះគឺជាស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគររបស់អុក ជាស្តេចស្រុកបាសានទាំងមូល និងទីក្រុងទាំង៦០ របស់យ៉ាអ៊ារដែលនៅស្រុកបាសាននោះដែរ