12. គឺនគររបស់អុក នៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី (ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម) ដ្បិតម៉ូសេបានវាយ បណ្តេញពួកទាំងនោះចេញ
13. តែពួកកូនចៅអ៊ីស្រាអែលមិនបានដេញសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធីនោះ បាននៅកណ្តាលពួកអ៊ីស្រាអែល ដរាបដែលសព្វថ្ងៃនេះ
14. មានតែពូជអំបូរលេវីប៉ុណ្ណោះទេ ដែលលោកមិនបានចែកមរដកឲ្យគេ ដ្បិតអស់ទាំងដង្វាយដុតថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
15. លោកម៉ូសេក៏ឲ្យ១ចំណែក ដល់ពូជអំបូរពួកកូនចៅរូបេនតាមគ្រួគេ
16. ឯដែនស្រុករបស់គេ នោះចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ រហូតដល់ផុតស្រុកវាលមេឌីបា