យ៉ូស្វេ 13:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​យ៉ូស្វេ លោក​ចាស់ អាយុ​ក៏​ច្រើន​ណាស់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា ឯង​ចាស់​ហើយ អាយុ​ក៏​ច្រើន​ណាស់​ផង ហើយ​មាន​សល់​នៅ​ស្រុក ដែល​ត្រូវ​ចាប់​យក​សន្ធឹក​ណាស់​ទៀត

2. នេះ​ជា​ស្រុក​ដែល​នៅ​សល់ គឺ​ដែន​នៃ​ពួក​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​សាសន៍​កេស៊ូរី​ទាំង​អស់

3. ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​សាសន៍​ភីលីស្ទីន​៥​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ជា​ក្រុង​កាសា​១ ក្រុង​អាស‌ដូឌ​១ ក្រុង​អាស‌កា‌ឡូន​១ ក្រុង​កាថ​១ ក្រុង​អេក្រុន​១ ហើយ​នឹង​ស្រុក​របស់​សាសន៍​អាវីម ដែល​នៅ​ខាង​ត្បូង​នោះ​ដែរ

4. ព្រម​ទាំង​ស្រុក​របស់​សាសន៍​កាណាន​ទាំង​មូល និង​ស្រុក​មារ៉ា ដែល​ជា​របស់​ផង​ក្រុង​ស៊ីដូន​រហូត​ដល់​អាផែក និង​ដល់​ព្រំ​ស្រុក​របស់​សាសន៍​អាម៉ូរី

5. ស្រុក​របស់​ពួក​កេបាល និង​ស្រុក​ល្បាណូន​ទាំង​មូល​ដែល​នៅ​ខាង​កើត ចាប់​តាំង​ពី​បាល-កាឌ់​នៅ​ជើង​ភ្នំ​ហ៊ើម៉ូន រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត

6. អស់​ទាំង​ស្រុក​របស់​ពួក​ផ្សេងៗ​ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​មីស‌រិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​ក្រុង​ស៊ីដូន​ទាំង​អស់ អញ​នឹង​ដេញ​ពួក​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ ចូរ​ឲ្យ​ឯង​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​អ៊ីស្រា‌អែល ទុក​ជា​មរដក​ចុះ​ដូច​ជា​អញ​បាន​បង្គាប់​ហើយ

7. គឺ​ត្រូវ​ឲ្យ​ចែក​ស្រុក​ទាំង​នោះ​ដល់​ពូជ​អំបូរ​ទាំង​៩ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​មរដក។

8. ឯ​ពួក​រូបេន និង​ពួក​កាឌ់ ព្រម​ទាំង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ឯ​ទៀត នោះ​បាន​ទទួល​មរដក​របស់​គេ ដែល​ម៉ូសេ​បាន​ចែក​ឲ្យ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ចែក​ដល់​គេ

9. ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ គឺ​ស្រុក​វាល​មេឌីបា​ទាំង​អស់​រហូត​ដល់​ក្រុង​ឌីបូន

យ៉ូស្វេ 13