យ៉ូស្វេ 12:5-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដែល​សោយ‌រាជ្យ​លើ​ស្រុក​ភ្នំ​ហ៊ើម៉ូន និង​ក្រុង​សាលកា ហើយ​នៅ​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ហើយ​លើ​ស្រុក​កាឡាត​១​ចំហៀង​ដែរ ទល់​នឹង​ព្រំ​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន

6. គឺ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​លោក​ក៏​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​កេរ‌អាករ​របស់​គេ។

7. ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ដែល​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ ចាប់​យក​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច ចាប់​តាំង​ពី​បាល-កាឌ់ នៅ​វាល​ច្រក​ភ្នំ​ល្បាណូន រហូត​ដល់​ភ្នំ​ហាឡាក​ត្រង់​កន្លែង​ឡើង​ទៅ​ឯ​ភ្នំ​សៀរ (ស្រុក​នោះ​យ៉ូស្វេ​ក៏​ចែក​ដល់​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​កេរ‌អាករ​តាម​ពួក​គេ

8. គឺ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​វាល ស្រុក​ជំរាល ទី​រហោ‌ស្ថាន និង​ស្រុក​ត្បូង ជា​ស្រុក​របស់​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស)

9. នោះ​គឺ​ស្តេច​ក្រុង​យេរីខូរ​១ ស្តេច​ក្រុង​អៃយ​ដែល​នៅ​ជិត​បេត-អែល​១

10. ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១

11. ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១

12. ស្តេច​ក្រុង​អេក្លុន​១ ស្តេច​ក្រុង​កេស៊ើរ​១

13. ស្តេច​ក្រុង​ដេបៀរ​១ ស្តេច​ក្រុង​កេឌើរ​១

14. ស្តេច​ក្រុង​ហោរម៉ា​១ ស្តេច​ក្រុង​អើរ៉ាត​១

15. ស្តេច​ក្រុង​លិបណា​១ ស្តេច​ក្រុង​អាឌូឡាម​១

16. ស្តេច​ក្រុង​ម៉ាកេដា​១ ស្តេច​ក្រុង​បេត-អែល​១

17. ស្តេច​ក្រុង​តាពួរ​១ ស្តេច​ក្រុង​ហេភើរ​១

18. ស្តេច​ក្រុង​អាផែក​១ ស្តេច​ក្រុង​ឡាសារ៉ុន​១

19. ស្តេច​ក្រុង​ម៉ាដូន​១ ស្តេច​ក្រុង​ហាសោរ​១

20. ស្តេច​ក្រុង​ស៊ីមរ៉ុន-មេរ៉ុន​១ ស្តេច​ក្រុង​អាកសាប​១

21. ស្តេច​ក្រុង​តា‌អា‌ណាក់​១ ស្តេច​ក្រុង​មេគី‌ដោ​១

យ៉ូស្វេ 12