3. និងស្រុកវាលរហូតដល់ខាងកើតសមុទ្រគេនេសារ៉ែត ហើយទៅដល់ខាងកើតសមុទ្រនៅវាល គឺជាសមុទ្រអំបិលតាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា
4. និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី
5. ដែលសោយរាជ្យលើស្រុកភ្នំហ៊ើម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាត១ចំហៀងដែរ ទល់នឹងព្រំស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន
6. គឺលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាកេរអាកររបស់គេ។
7. ឯពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុក ដែលយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីបាល-កាឌ់ នៅវាលច្រកភ្នំល្បាណូន រហូតដល់ភ្នំហាឡាកត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះយ៉ូស្វេក៏ចែកដល់ពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាកេរអាករតាមពួកគេ
8. គឺស្រុកភ្នំ ស្រុកទំនាប ស្រុកវាល ស្រុកជំរាល ទីរហោស្ថាន និងស្រុកត្បូង ជាស្រុករបស់សាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស)
9. នោះគឺស្តេចក្រុងយេរីខូរ១ ស្តេចក្រុងអៃយដែលនៅជិតបេត-អែល១
10. ស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១
11. ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១
12. ស្តេចក្រុងអេក្លុន១ ស្តេចក្រុងកេស៊ើរ១
13. ស្តេចក្រុងដេបៀរ១ ស្តេចក្រុងកេឌើរ១
14. ស្តេចក្រុងហោរម៉ា១ ស្តេចក្រុងអើរ៉ាត១
15. ស្តេចក្រុងលិបណា១ ស្តេចក្រុងអាឌូឡាម១
16. ស្តេចក្រុងម៉ាកេដា១ ស្តេចក្រុងបេត-អែល១
17. ស្តេចក្រុងតាពួរ១ ស្តេចក្រុងហេភើរ១
18. ស្តេចក្រុងអាផែក១ ស្តេចក្រុងឡាសារ៉ុន១
19. ស្តេចក្រុងម៉ាដូន១ ស្តេចក្រុងហាសោរ១