1. រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលពួកកូនចៅអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុកគេនៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនទៅដល់ភ្នំហ៊ើម៉ូន និងស្រុកវាលទាំងអស់នៅខាងកើតនោះ
2. គឺស៊ីហុនជាស្តេចសាសន៍អាម៉ូរីនៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាត១ចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្តាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកពួកកូនចៅអាំម៉ូន
3. និងស្រុកវាលរហូតដល់ខាងកើតសមុទ្រគេនេសារ៉ែត ហើយទៅដល់ខាងកើតសមុទ្រនៅវាល គឺជាសមុទ្រអំបិលតាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា
4. និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី
5. ដែលសោយរាជ្យលើស្រុកភ្នំហ៊ើម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាត១ចំហៀងដែរ ទល់នឹងព្រំស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន
6. គឺលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាកេរអាកររបស់គេ។
7. ឯពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុក ដែលយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីបាល-កាឌ់ នៅវាលច្រកភ្នំល្បាណូន រហូតដល់ភ្នំហាឡាកត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះយ៉ូស្វេក៏ចែកដល់ពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាកេរអាករតាមពួកគេ