យ៉ូស្វេ 12:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ ហើយ​ចាប់​យក​ស្រុក​គេ​នៅ​ត្រើយ​នាយ​ទន្លេ​យ័រដាន់​ទិស​ខាង​កើត ចាប់​តាំង​ពី​ស្ទឹង​អើណូន​ទៅ​ដល់​ភ្នំ​ហ៊ើម៉ូន និង​ស្រុក​វាល​ទាំង​អស់​នៅ​ខាង​កើត​នោះ

2. គឺ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​នៅ​ក្រុង​ហែសបូន ដែល​សោយ‌រាជ្យ​លើ​ស្រុក​កាឡាត​១​ចំហៀង ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន គឺ​ពី​កណ្តាល​ស្ទឹង​នោះ រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន

3. និង​ស្រុក​វាល​រហូត​ដល់​ខាង​កើត​សមុទ្រ​គេនេ‌សារ៉ែត ហើយ​ទៅ​ដល់​ខាង​កើត​សមុទ្រ​នៅ​វាល គឺ​ជា​សមុទ្រ​អំបិល​តាម​ផ្លូវ​ទៅ​ឯ​បេត-យេស៊ីម៉ូត ហើយ​នៅ​ខាង​ត្បូង​នោះ​ត្រង់​ជើង​ភ្នំ​ពីសកា

4. និង​អុក ជា​ស្តេច​ស្រុក​បាសាន ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី

យ៉ូស្វេ 12