1. រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលពួកកូនចៅអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុកគេនៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនទៅដល់ភ្នំហ៊ើម៉ូន និងស្រុកវាលទាំងអស់នៅខាងកើតនោះ
2. គឺស៊ីហុនជាស្តេចសាសន៍អាម៉ូរីនៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាត១ចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្តាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកពួកកូនចៅអាំម៉ូន