យ៉ូស្វេ 11:3-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ទៅ​ឯ​សាសន៍​កាណាន ដែល​នៅ​ខាង​កើត ខាង​លិច និង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត ហើយ​សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ ហើយ​នឹង​សាសន៍​ហេវី​នៅ​ស្រុក​មីសប៉ា នា​ជើង​ភ្នំ​ហ៊ើម៉ូន

4. គេ​ក៏​នាំ​ពួក​ពល​របស់​គេ​ទាំង​ប៉ុន្មាន​ចេញ​មក មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ មាន​ទាំង​សេះ និង​រទេះ​ចំបាំង​ជា​ច្រើន​ណាស់

5. ស្តេច​ទាំង​នោះ​ក៏​មូល​គ្នា​មក​បោះ​ទ័ព នៅ​ត្រង់​ទឹក​មេរ៉ុម ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល។

6. ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ អញ​នឹង​ប្រគល់​គេ​ឲ្យ​ស្លាប់​ទាំង​អស់ នៅ​មុខ​អ៊ីស្រា‌អែល ត្រូវ​ឲ្យ​កាប់​សរសៃ​ក​ជើង​សេះ​គេ ហើយ​ដុត​រទេះ​ចំបាំង​ដោយ​ភ្លើង​ផង

7. ដូច្នេះ​យ៉ូស្វេ និង​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ក៏​ទៅ​ទាស់​នឹង​គេ ត្រង់​ទឹក​មេរ៉ុម ឥត​គេ​ដឹង​ខ្លួន​សោះ ហើយ​ស្ទុះ​ចូល​ទៅ​លើ​គេ

យ៉ូស្វេ 11