17. ចាប់តាំងពីភ្នំហាឡាក ត្រង់កន្លែងដែលឡើងទៅភ្នំសៀរ រហូតដល់ដល់បាល-កាឌ់ ដែលនៅក្នុងវាលច្រកភ្នំល្បាណូន ត្រង់ជើងភ្នំហ៊ើម៉ូន លោកក៏ចាប់បានស្តេចគេទាំងអស់ ហើយវាយសំឡាប់ចោលទៅ
18. យ៉ូស្វេបានច្បាំងនឹងស្តេចទាំងនោះជាយូរ
19. គ្មានទីក្រុងណាមួយ បានចងស្ពានមេត្រីនឹងពួកកូនចៅអ៊ីស្រាអែលឡើយ លើកតែសាសន៍ហេវី ដែលនៅក្រុងគីបៀនប៉ុណ្ណោះ ក្រៅពីនោះពួកកូនចៅអ៊ីស្រាអែលចាប់យកទាំងអស់បានដោយច្បាំង
20. ដ្បិតព្រះយេហូវ៉ាទ្រង់បានបណ្តាលចិត្តគេឲ្យរឹងទទឹង ដើម្បីឲ្យគេចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ប្រយោជន៍ឲ្យទ្រង់បានបំផ្លាញគេអស់រលីងទៅ ឥតមានប្រណីឡើយ គឺឲ្យលោកបានបំផ្លាញគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
21. នៅគ្រានោះយ៉ូស្វេក៏ទៅវាយសាសន៍អ័ណាក់ ឲ្យសូន្យបាត់ពីស្រុកភ្នំ ពីក្រុងហេប្រុន ក្រុងដេបៀរ ក្រុងអាណាប ពីស្រុកភ្នំរបស់យូដា និងស្រុកភ្នំរបស់អ៊ីស្រាអែលទាំងអស់ទៅ គឺលោកបានបំផ្លាញគេ និងទីក្រុងគេអស់រលីង