10. គ្រានោះ យ៉ូស្វេក៏បត់មកចាប់យកក្រុងហាសោរ ហើយកាប់ស្តេចគេដោយដាវ ឯក្រុងហាសោរនេះ ពីដើមជាក្រុងធំ ត្រួតលើនគរទាំងនោះ
11. ពួកអ៊ីស្រាអែលក៏កាប់ពួកអ្នកដែលនៅក្នុងក្រុងនោះ ដោយមុខដាវ ព្រមទាំងបំផ្លាញគេអស់រលីង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ ហើយដុតទីក្រុងហាសោរនោះចោលដែរ
12. ឯទីក្រុងរបស់ស្តេចទាំងនោះ ព្រមទាំងស្តេចគេផង នោះយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកកាប់គេដោយមុខដាវ ទាំងបំផ្លាញគេអស់រលីង ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មក
13. តែឯទីក្រុងទាំងប៉ុន្មានដែលនៅលើទីទំនួល នោះពួកអ៊ីស្រាអែលមិនបានដុតទេ លើកតែក្រុងហាសោរ១ ដែលយ៉ូស្វេបានដុតប៉ុណ្ណោះ
14. ពួកកូនចៅអ៊ីស្រាអែលគេយករបស់ទាំងអស់ ដែលនៅក្នុងក្រុងទាំងនោះ និងហ្វូងសត្វទុកជារបឹបសំរាប់ខ្លួនគេ តែឯមនុស្សទាំងប៉ុន្មាន នោះបានកាប់ដោយមុខដាវវិញ ទាល់តែបានបំផ្លាញអស់រលីង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ
15. ឯសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ជាអ្នកបំរើទ្រង់ នោះលោកម៉ូសេក៏បង្គាប់ដល់យ៉ូស្វេដែរ ហើយយ៉ូស្វេក៏ធ្វើតាមដូច្នោះ លោកមិនបានវៀរបង់ចំពោះអ្វីៗក្នុងគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេឡើយ។
16. ដូច្នេះយ៉ូស្វេបានចាប់យកស្រុកនោះទាំងអស់ គឺស្រុកភ្នំ ស្រុកត្បូង ស្រុកកូសែនទាំងអស់ ស្រុកទំនាប ហើយស្រុកវាល ព្រមទាំងស្រុកភ្នំ ទាំងស្រុកទំនាបរបស់ស្រុកអ៊ីស្រាអែលផង
17. ចាប់តាំងពីភ្នំហាឡាក ត្រង់កន្លែងដែលឡើងទៅភ្នំសៀរ រហូតដល់ដល់បាល-កាឌ់ ដែលនៅក្នុងវាលច្រកភ្នំល្បាណូន ត្រង់ជើងភ្នំហ៊ើម៉ូន លោកក៏ចាប់បានស្តេចគេទាំងអស់ ហើយវាយសំឡាប់ចោលទៅ
18. យ៉ូស្វេបានច្បាំងនឹងស្តេចទាំងនោះជាយូរ
19. គ្មានទីក្រុងណាមួយ បានចងស្ពានមេត្រីនឹងពួកកូនចៅអ៊ីស្រាអែលឡើយ លើកតែសាសន៍ហេវី ដែលនៅក្រុងគីបៀនប៉ុណ្ណោះ ក្រៅពីនោះពួកកូនចៅអ៊ីស្រាអែលចាប់យកទាំងអស់បានដោយច្បាំង
20. ដ្បិតព្រះយេហូវ៉ាទ្រង់បានបណ្តាលចិត្តគេឲ្យរឹងទទឹង ដើម្បីឲ្យគេចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ប្រយោជន៍ឲ្យទ្រង់បានបំផ្លាញគេអស់រលីងទៅ ឥតមានប្រណីឡើយ គឺឲ្យលោកបានបំផ្លាញគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
21. នៅគ្រានោះយ៉ូស្វេក៏ទៅវាយសាសន៍អ័ណាក់ ឲ្យសូន្យបាត់ពីស្រុកភ្នំ ពីក្រុងហេប្រុន ក្រុងដេបៀរ ក្រុងអាណាប ពីស្រុកភ្នំរបស់យូដា និងស្រុកភ្នំរបស់អ៊ីស្រាអែលទាំងអស់ទៅ គឺលោកបានបំផ្លាញគេ និងទីក្រុងគេអស់រលីង
22. គ្មានសល់ពួកសាសន៍អ័ណាក់ណាមួយនៅក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ និងក្រុងអាសដូឌប៉ុណ្ណោះ