6. ទ្រង់ចាប់អង្រួនផែនដីឲ្យចេញពីកន្លែងធម្មតា ហើយអស់ទាំងសសរនៃផែនដីក៏ញ័រ
7. ទ្រង់ហាមដល់ថ្ងៃ នោះថ្ងៃក៏មិនរះ ហើយទ្រង់បិទបាំងអស់ទាំងផ្កាយផង
8. គឺទ្រង់តែ១អង្គឯងដែលលាតត្រដាងមេឃ ហើយយាងទៅលើរលកសមុទ្រ
9. ទ្រង់បានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន ហើយផ្កាយកូនមាន់ ព្រមទាំងប្រឡោះនៃមេឃខាងត្បូង
10. ទ្រង់ធ្វើការយ៉ាងធំក្រៃលែង ដែលរកយល់មិនបាន និងការអស្ចារ្យឥតគណនា
11. មើល ទ្រង់យាងកាត់មុខខ្ញុំ តែខ្ញុំមិនឃើញទេ ទ្រង់ក៏យាងហួសទៅ តែខ្ញុំមិនដឹងសោះ