យ៉ូប 9:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ទ្រង់​លើក​ភ្នំ​ឲ្យ​ឃ្លាត​ចាក​ទី​ទៅ​ឥត​ឲ្យ​ដឹង​ផង ទ្រង់​ក៏​ផ្កាប់​វា​ដោយ​សេចក្តី​ក្រោធ​របស់​ទ្រង់

6. ទ្រង់​ចាប់​អង្រួន​ផែនដី​ឲ្យ​ចេញ​ពី​កន្លែង​ធម្មតា ហើយ​អស់​ទាំង​សសរ​នៃ​ផែនដី​ក៏​ញ័រ

7. ទ្រង់​ហាម​ដល់​ថ្ងៃ នោះ​ថ្ងៃ​ក៏​មិន​រះ ហើយ​ទ្រង់​បិទ​បាំង​អស់​ទាំង​ផ្កាយ​ផង

8. គឺ​ទ្រង់​តែ​១​អង្គ​ឯង​ដែល​លាត‌ត្រដាង​មេឃ ហើយ​យាង​ទៅ​លើ​រលក​សមុទ្រ

9. ទ្រង់​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នាយ​ព្រាន ហើយ​ផ្កាយ​កូន​មាន់ ព្រម​ទាំង​ប្រឡោះ​នៃ​មេឃ​ខាង​ត្បូង

10. ទ្រង់​ធ្វើ​ការ​យ៉ាង​ធំ​ក្រៃលែង ដែល​រក​យល់​មិន​បាន និង​ការ​អស្ចារ្យ​ឥត​គណនា

11. មើល ទ្រង់​យាង​កាត់​មុខ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃើញ​ទេ ទ្រង់​ក៏​យាង​ហួស​ទៅ តែ​ខ្ញុំ​មិន​ដឹង​សោះ

12. បើ​ទ្រង់​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អ្វី​នោះ។

13. ព្រះ​ទ្រង់​មិន​ព្រម​ដក​សេចក្តី​ក្រោធ​ទ្រង់​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដ៏​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ទ្រង់

14. ចំណង់​បើ​ខ្ញុំ តើ​នឹង​ទូល​ឆ្លើយ​ដល់​ទ្រង់​តិច​ជាង​គេ​អម្បាលម៉ាន​ទៅ​ទៀត ទោះ​បើ​ខំ​រើស​ពាក្យ​ទូល​នឹង​ទ្រង់​ក៏​ដោយ

15. ឯ​ខ្ញុំ សូម្បី​បើ​ខ្ញុំ​បាន​សុចរិត គង់​តែ​មិន​ហ៊ាន​ទូល​ឆ្លើយ​ដល់​ទ្រង់​ផង ខ្ញុំ​នឹង​អង្វរ​ដល់​ចៅ‌ក្រម​នៃ​ខ្ញុំ​វិញ

យ៉ូប 9