4. ទ្រង់មានព្រះហឫទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិឫទ្ធិដ៏ក្រៃលែង តើមានអ្នកណាដែលរឹងទទឹងនឹងទ្រង់ ហើយមានសេចក្តីសុខឬទេ
5. ទ្រង់លើកភ្នំឲ្យឃ្លាតចាកទីទៅឥតឲ្យដឹងផង ទ្រង់ក៏ផ្កាប់វាដោយសេចក្តីក្រោធរបស់ទ្រង់
6. ទ្រង់ចាប់អង្រួនផែនដីឲ្យចេញពីកន្លែងធម្មតា ហើយអស់ទាំងសសរនៃផែនដីក៏ញ័រ
7. ទ្រង់ហាមដល់ថ្ងៃ នោះថ្ងៃក៏មិនរះ ហើយទ្រង់បិទបាំងអស់ទាំងផ្កាយផង
8. គឺទ្រង់តែ១អង្គឯងដែលលាតត្រដាងមេឃ ហើយយាងទៅលើរលកសមុទ្រ
9. ទ្រង់បានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន ហើយផ្កាយកូនមាន់ ព្រមទាំងប្រឡោះនៃមេឃខាងត្បូង
10. ទ្រង់ធ្វើការយ៉ាងធំក្រៃលែង ដែលរកយល់មិនបាន និងការអស្ចារ្យឥតគណនា
11. មើល ទ្រង់យាងកាត់មុខខ្ញុំ តែខ្ញុំមិនឃើញទេ ទ្រង់ក៏យាងហួសទៅ តែខ្ញុំមិនដឹងសោះ
12. បើទ្រង់ចាប់យកទៅ តើអ្នកណានឹងឃាត់ទ្រង់បាន តើអ្នកណានឹងហ៊ានទូលសួរទ្រង់ថា តើទ្រង់ធ្វើអ្វីនោះ។
13. ព្រះទ្រង់មិនព្រមដកសេចក្តីក្រោធទ្រង់ទៅវិញទេ ឯពួកជំនួយដ៏មានចិត្តអួតអាង គេត្រូវក្រាបចុះនៅក្រោមទ្រង់