យ៉ូប 9:26-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ក៏​កន្លង​ហួស​ទៅ​ដូច​ជា​ទូក​ធ្វើ​ពី​ឫស្សី ឧបមា​ដូច​ជា​ឥន្ទ្រី​ដែល​បោះ​ពួយ​ចាប់​រំពា

27. បើ​សិន​ជា​ខ្ញុំ​ថា ខ្ញុំ​នឹង​បំភ្លេច​សេចក្តី​ដំអូញ​របស់​ខ្ញុំ ក៏​នឹង​បំផ្លាស់​បំប្រែ​ទឹក​មុខ​ព្រួយ​ចេញ ហើយ​នឹង​មាន​ចិត្ត​ធូរ​ឡើង​វិញ

28. នោះ​ខ្ញុំ​ខ្លាច​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ហើយ​ដឹង​ថា អ្នក​មិន​រាប់​ខ្ញុំ​ជា​ឥត​ទោស​ទេ

29. ខ្ញុំ​នឹង​ត្រូវ​មាន​ទោស​មែន ដូច្នេះ ខ្ញុំ​នឹង​នឿយ​ហត់​ជា​ឥត​ប្រយោជន៍​ធ្វើ​អី

30. បើ​សិន​ជា​ខ្ញុំ​នឹង​សំអាត​ខ្លួន​ដោយ​ទឹក​ហិមៈ ហើយ​លាង​ដៃ​ឲ្យ​ស្អាត​យ៉ាង​ណា​ក៏​ដោយ

31. គង់​តែ​អ្នក​នឹង​បោះ​ខ្ញុំ​ចុះ​ទៅ​ក្នុង​ភក់‌ជ្រាំ​វិញ នោះ​ទាំង​សំលៀក‌បំពាក់​ខ្ញុំ​នឹង​ខ្ពើម​ខ្ញុំ​ផង

32. ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ទ្រង់ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្តី​នោះ​ទេ

33. គ្មាន​អ្នក​ណា​ជា​អ្នក​កណ្តាល ដែល​នឹង​ដាក់​ដៃ​លើ​យើង​ទាំង​២​សង្រួប‌សង្រួម​ឡើយ

34. ឲ្យ​ទ្រង់​ដក​ដំបង​ពី​ខ្ញុំ​ចេញ ហើយ​កុំ​ឲ្យ​សេចក្តី​ស្ញែង​ខ្លាច​របស់​ទ្រង់​មក​បំភ័យ​ខ្ញុំ​ទៀត

35. នោះ​ខ្ញុំ​នឹង​ទូល​ដល់​ទ្រង់​ឥត​ភ័យ​ខ្លាច ដ្បិត​ដែល​ខ្លួន​ខ្ញុំ​នៅ​តែ​យ៉ាង​នេះ នោះ​ខ្ញុំ​មិន​ហ៊ាន​ទេ។

យ៉ូប 9