20. បើខ្ញុំនឹងតាំងខ្លួនជាសុចរិត នោះមាត់ខ្ញុំនឹងបានកាត់ទោសដល់ខ្លួនវិញ បើខ្ញុំថា ខ្ញុំទៀងត្រង់ នោះនឹងបង្ហាញច្បាស់ថា ខ្ញុំវៀចវេរហើយ
21. ទោះបើខ្ញុំបានគ្រប់លក្ខណ៍ គង់តែមិនពឹងដល់ខ្លួនឯងទេ ខ្ញុំស្អប់ជីវិតនៃខ្ញុំ
22. សេចក្តីទាំងនោះត្រូវគ្នាទាំងអស់ បានជាខ្ញុំថា ទ្រង់បំផ្លាញទាំងមនុស្សគ្រប់លក្ខណ៍ និងមនុស្សអាក្រក់ផង
23. បើសិនជាសេចក្តីវេទនាណានាំឲ្យស្លាប់ភ្លាម នោះទ្រង់នឹងសើចឡក ដល់សេចក្តីល្បងលរបស់មនុស្សឥតទោស
24. ផែនដីនេះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ហើយ ទ្រង់ក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាទ្រង់ទេ នោះតើជាអ្នកណាវិញ។
25. ឯថ្ងៃទាំងឡាយនៃអាយុខ្ញុំ នោះលឿនជាងអ្នករត់សំបុត្រ ក៏រត់បាត់ទៅ ឥតដែលឃើញសេចក្តីល្អអ្វីឡើយ
26. ក៏កន្លងហួសទៅដូចជាទូកធ្វើពីឫស្សី ឧបមាដូចជាឥន្ទ្រីដែលបោះពួយចាប់រំពា
27. បើសិនជាខ្ញុំថា ខ្ញុំនឹងបំភ្លេចសេចក្តីដំអូញរបស់ខ្ញុំ ក៏នឹងបំផ្លាស់បំប្រែទឹកមុខព្រួយចេញ ហើយនឹងមានចិត្តធូរឡើងវិញ
28. នោះខ្ញុំខ្លាចអស់ទាំងសេចក្តីទុក្ខព្រួយរបស់ខ្ញុំ ហើយដឹងថា អ្នកមិនរាប់ខ្ញុំជាឥតទោសទេ
29. ខ្ញុំនឹងត្រូវមានទោសមែន ដូច្នេះ ខ្ញុំនឹងនឿយហត់ជាឥតប្រយោជន៍ធ្វើអី
30. បើសិនជាខ្ញុំនឹងសំអាតខ្លួនដោយទឹកហិមៈ ហើយលាងដៃឲ្យស្អាតយ៉ាងណាក៏ដោយ