2. ខ្ញុំដឹងប្រាកដថាជាយ៉ាងនោះហើយ ប៉ុន្តែធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន
3. បើគេចង់តវ៉ានឹងទ្រង់ នោះក្នុង១ពាន់ គេរកឆ្លើយតែ១ក៏មិនបានផង
4. ទ្រង់មានព្រះហឫទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិឫទ្ធិដ៏ក្រៃលែង តើមានអ្នកណាដែលរឹងទទឹងនឹងទ្រង់ ហើយមានសេចក្តីសុខឬទេ
5. ទ្រង់លើកភ្នំឲ្យឃ្លាតចាកទីទៅឥតឲ្យដឹងផង ទ្រង់ក៏ផ្កាប់វាដោយសេចក្តីក្រោធរបស់ទ្រង់
6. ទ្រង់ចាប់អង្រួនផែនដីឲ្យចេញពីកន្លែងធម្មតា ហើយអស់ទាំងសសរនៃផែនដីក៏ញ័រ
7. ទ្រង់ហាមដល់ថ្ងៃ នោះថ្ងៃក៏មិនរះ ហើយទ្រង់បិទបាំងអស់ទាំងផ្កាយផង
8. គឺទ្រង់តែ១អង្គឯងដែលលាតត្រដាងមេឃ ហើយយាងទៅលើរលកសមុទ្រ
9. ទ្រង់បានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន ហើយផ្កាយកូនមាន់ ព្រមទាំងប្រឡោះនៃមេឃខាងត្បូង