យ៉ូប 9:13-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ព្រះ​ទ្រង់​មិន​ព្រម​ដក​សេចក្តី​ក្រោធ​ទ្រង់​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដ៏​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ទ្រង់

14. ចំណង់​បើ​ខ្ញុំ តើ​នឹង​ទូល​ឆ្លើយ​ដល់​ទ្រង់​តិច​ជាង​គេ​អម្បាលម៉ាន​ទៅ​ទៀត ទោះ​បើ​ខំ​រើស​ពាក្យ​ទូល​នឹង​ទ្រង់​ក៏​ដោយ

15. ឯ​ខ្ញុំ សូម្បី​បើ​ខ្ញុំ​បាន​សុចរិត គង់​តែ​មិន​ហ៊ាន​ទូល​ឆ្លើយ​ដល់​ទ្រង់​ផង ខ្ញុំ​នឹង​អង្វរ​ដល់​ចៅ‌ក្រម​នៃ​ខ្ញុំ​វិញ

16. បើ​សិន​ជា​ខ្ញុំ​បាន​អំពាវ‌នាវ ហើយ​ទ្រង់​បាន​ឆ្លើយ​មក​ខ្ញុំ គង់​តែ​ខ្ញុំ​មិន​ជឿ​ថា ទ្រង់​បាន​ទទួល​ស្តាប់​សំឡេង​របស់​ខ្ញុំ​ដែរ

17. ដ្បិត​ទ្រង់​បំបែក​បំបាក់​ខ្ញុំ​ដោយ‌សារ​ខ្យល់​ព្យុះ ក៏​ចំរើន​របួស​ខ្ញុំ​ឲ្យ​ច្រើន​ឡើង​ដោយ​ឥត​ហេតុ

18. ទ្រង់​មិន​បើក​ឲ្យ​ខ្ញុំ​ដក​ទាំង​ដង្ហើម​ផង គឺ​ទ្រង់​ចំអែត​ខ្ញុំ​ដោយ​សេចក្តី​ជូរ​ល្វីង​វិញ

19. បើ​នឹង​គិត​ប្រើ​កំឡាំង នោះ​មើល ទ្រង់​ក៏​ខ្លាំង​ជាង​ទៅ​ទៀត ឬ​បើ​គិត​ពី​សេចក្តី​ជំនុំ​ជំរះ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ថា តើ​អ្នក​ណា​នឹង​កោះ​ហៅ​អញ

20. បើ​ខ្ញុំ​នឹង​តាំង​ខ្លួន​ជា​សុចរិត នោះ​មាត់​ខ្ញុំ​នឹង​បាន​កាត់​ទោស​ដល់​ខ្លួន​វិញ បើ​ខ្ញុំ​ថា ខ្ញុំ​ទៀង​ត្រង់ នោះ​នឹង​បង្ហាញ​ច្បាស់​ថា ខ្ញុំ​វៀច‌វេរ​ហើយ

យ៉ូប 9