5. បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា
6. បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្តីចំរើនផង
7. យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចំរើនជាធំឡើង។
8. ចូរស៊ើបសួររកពីដំណមនុស្សដែលកន្លងទៅហើយ ត្រូវឲ្យយកចិត្តទុកដាក់នឹងសេចក្តី ដែលពួកអយ្យកោគេបានស្វែងរកឲ្យចេះចុះ
9. ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមកពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ពីព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ
10. ឯអ្នកទាំងនោះ តើមិនបង្រៀន ហើយថ្លែងប្រាប់ដល់អ្នក ព្រមទាំងពោលពាក្យបញ្ចេញពីចិត្តគេទេឬអី
11. តើដើមកក់ដុះដោយឥតភក់បានឬ ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ
12. កាលដើមនោះនៅខៀវស្រស់ ឥតអ្នកណាកាត់នៅឡើយ នោះក៏នឹងស្វិតក្រៀមទៅមុនតិណជាតិឯទៀត