យ៉ូប 7:12-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. តើ​ខ្ញុំ​ជា​សមុទ្រ ឬ​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ​ឬ​អី បាន​ជា​ទ្រង់​តាំង​យាម​ឲ្យ​មើល​ទូល‌បង្គំ

13. កាល​ណា​ទូល‌បង្គំ​នឹក​ថា គ្រែ​របស់​ទូល‌បង្គំ​នឹង​ជួយ​រំសាយ​ទុក្ខ ដំណេក​ទូល‌បង្គំ​នឹង​កំសាន្ត​សេចក្តី​តប់‌ប្រមល់​ទៅ

14. នោះ​ទ្រង់​បណ្តាល​ឲ្យ​ទូល‌បង្គំ​ខ្លាច ដោយ​ពន្យល់​សប្តិ​វិញ ហើយ​បំភ័យ​ទូល‌បង្គំ ដោយ​ការ​ជាក់​ស្តែង​ផង

15. បាន​ជា​ចិត្ត​នៃ​ទូល‌បង្គំ​ស៊ូ​ស្លាប់​ដោយ​ច្របាច់​ក ហើយ​ក៏​រើស​យក​សេចក្តី​ស្លាប់​ជា​ជាង​ឆ្អឹង​ទាំង​នេះ

16. ទូល‌បង្គំ​ខ្ពើម​ជីវិត​ណាស់ ទូល‌បង្គំ​នឹង​មិន​រស់​ជា​ដរាប​ទេ ដូច្នេះ សូម​ទុក​ឲ្យ​ទូល‌បង្គំ​ចុះ ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ ជា​អសារ​ឥត​ការ​ទទេ

17. តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹង​រវល់​ដល់​គេ ហើយ​តាំង​ព្រះ‌ហឫ‌ទ័យ​នឹក​ពី​គេ

18. ព្រម​ទាំង​មក​សួរ​គេ​រាល់​តែ​ព្រឹក ហើយ​ល្បង​ល​គេ​រាល់​វេលា​ដូច្នេះ

យ៉ូប 7