1. តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ តើជីវិតគេមិនមែនដូចជាជីវិតនៃអ្នកស៊ីឈ្នួលទេឬអី
2. បែបដូចជាអ្នកបំរើ ដែលទន្ទឹងចាំពេលងងឹត ហើយដូចជាអ្នកស៊ីឈ្នួល ដែលចាំតែបើកប្រាក់ឈ្នួល
3. គឺយ៉ាងនោះដែលការរងវេទនាបានចែកដល់ខ្ញុំទាំងខែៗ ហើយខ្ញុំក៏ប្រកបដោយសេចក្តីនឿយហត់រាល់តែយប់
4. កាលណាខ្ញុំទៅដេក នោះខ្ញុំតែងតែនឹកថា តើកាលណានឹងដល់វេលាក្រោកឡើង កាលណាហ្ន៎បានវេលាយប់នឹងអស់ទៅ ខ្ញុំក៏ចេះតែប្លាក់ខ្លួនទៅមកដរាបដល់ភ្លឺឡើង
5. សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយក៏គួរខ្ពើម
6. អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។
7. ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញសេចក្តីល្អទៀត
8. ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នោះនឹងមិនឃើញទៀតឡើយ ព្រះនេត្រនៃទ្រង់នឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ
9. អ្នកណាដែលចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះនឹងមិនដែលឡើងមកវិញឡើយ ឧបមាដូចជាពពកដែលរលាយទៅ ហើយមើលមិនឃើញទៀត
10. អ្នកនោះនឹងមិនដែលត្រឡប់មកឯផ្ទះខ្លួនទៀតឡើយ ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេផង
11. ហេតុនោះទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយសេចក្តីវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយសេចក្តីជូរចត់ នៅក្នុងចិត្តទូលបង្គំដែរ