16. ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ
17. លុះមានពេលក្តៅក៏រលាយទៅ រួចដល់រដូវក្តៅ ទឹកនោះរីងបាត់ពីកន្លែងអស់រលីង
18. ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ
19. ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ
20. គេមានសេចក្តីខ្មាស ដោយព្រោះបានទុកចិត្ត គេបានទៅដល់ទីនោះ តែត្រូវទាល់បើគិត
21. គឺអ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នាឃើញសេចក្តីវេទនារបស់ខ្ញុំ ហើយក៏ស្លុតក្នុងចិត្ត
22. តើខ្ញុំបានថា សូមមេត្តាឲ្យអ្វីមកខ្ញុំ ឬថា សូមយកទ្រព្យសម្បត្តិខ្លះរបស់អ្នកថ្វាយជាដង្វាយឲ្យខ្ញុំផងឬអី
23. តើបានថា សូមជួយឲ្យខ្ញុំរួចពីកណ្តាប់ដៃនៃពួកសត្រូវ ឬថា សូមលោះខ្ញុំពីកណ្តាប់ដៃនៃអ្នកដែលសង្កត់សង្កិនឬអី។
24. សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី
25. ពាក្យសំដីត្រឹមត្រូវ នោះពូកែបណ្តាលយ៉ាងណាហ្ន៎ តែសេចក្តីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ
26. ដែលឃើញថា ពាក្យរបស់មនុស្សឥតសង្ឃឹមជាខ្យល់ទទេ នោះតើអ្នកគិតបន្ទោសដល់ពាក្យសំដីឬអី
27. អើ អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្រសំឡាញ់ខ្លួនផង
28. ដូច្នេះ ឥឡូវនេះ សូមអ្នករាល់គ្នាមើលមកខ្ញុំ ឲ្យពេញភ្នែកចុះ ដ្បិតខ្ញុំមិនហ៊ានកុហកប្រទល់មុខនឹងអ្នករាល់គ្នាទេ