18. ដ្បិតទ្រង់ធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ទ្រង់វាយកំទេច ហើយព្រះហស្តទ្រង់ក៏មើលឲ្យជាឡើងវិញ
19. ទ្រង់នឹងប្រោសឲ្យអ្នករួចពីសេចក្តីវេទនា៦មុខ អើ ដល់គំរប់៧ផង នោះសេចក្តីអាក្រក់នឹងមិនមកពាល់ប៉ះអ្នកឡើយ
20. នៅគ្រាអំណត់ ទ្រង់នឹងលោះអ្នកឲ្យរួចពីសេចក្តីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាមឲ្យរួចពីអំណាចដាវផង
21. អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្តាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ
22. អ្នកនឹងសើចឡកដល់គ្រោះថ្នាក់ និងគ្រាអំណត់ ហើយមិនខ្លាចសត្វកំណាចនៅផែនដីផង
23. ដ្បិតអ្នក និងថ្មនៅស្រែ នឹងបានជាមិត្រនឹងគ្នា ហើយទាំងសត្វព្រៃនឹងនៅជាមេត្រីនឹងអ្នកដែរ
24. អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្តីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ
25. អ្នកនឹងឃើញពូជពង្សអ្នកចំរើនជាច្រើនឡើង ហើយកូនចៅអ្នកបានគ្នាច្រើន ដូចជាស្មៅនៅផែនដី
26. លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ ទើបនឹងដល់មរណភាពទៅ ឧបមាដូចជាកណ្តាប់ស្រូវ ដែលគេយកចូលមកត្រូវរដូវកាល
27. នេះហើយ ជាសេចក្តីដែលយើងបានស្ទង់មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សំរាប់ជាប្រយោជន៍ដល់ខ្លួនផង។