1. ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកឬទេ តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត
2. គឺជាសេចក្តីមួម៉ៅ ដែលប្រហារមនុស្សឥតបើគិត ហើយសេចក្តីច្រណែនក៏សំឡាប់មនុស្សឆោតខ្លៅ
3. ខ្ញុំបានឃើញមនុស្សឥតបើគិតចាក់ឫសចុះ តែខ្ញុំបានប្រទេចផ្តាសាដល់ទីលំនៅគេភ្លាម
4. កូនចៅគេនៅឆ្ងាយពីសេចក្តីសង្គ្រោះ វាត្រូវជាន់ឈ្លីនៅត្រង់ទ្វារក្រុង ឥតមានអ្នកណានឹងជួយឡើយ
5. ឯផលចំរូតរបស់គេ នោះពួកអត់ឃ្លានស៊ីអស់រលីងទៅ ពួកនោះច្រូតយក ទាល់តែដល់ក្នុងគុម្ពបន្លាផង ហើយមនុស្សទាល់ក្រលេបទ្រព្យសម្បត្តិគេទៅ
6. ដ្បិតសេចក្តីទុក្ខលំបាកមិនកើតពីធូលីទេ ហើយសេចក្តីវេទនាក៏មិនដុះចេញពីដីដែរ
7. មនុស្សកើតមកតែងមានសេចក្តីវេទនា ដូចជាផ្កាភ្លើងចេះតែហើរទៅលើដែរ។
8. បើជាខ្លួនខ្ញុំវិញ ខ្ញុំនឹងស្វែងរកព្រះ ខ្ញុំនឹងស្នើប្រគល់រឿងខ្ញុំដល់ព្រះ
9. ដែលទ្រង់ធ្វើការយ៉ាងធំ រកគិតមិនយល់ជាការយ៉ាងអស្ចារ្យឥតគណនា
10. ទ្រង់បង្អុរភ្លៀងមកលើផែនដី ហើយឲ្យទឹកហូរមកក្នុងស្រែ