9. ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា និងសូផារ សាសន៍ន៉ាអាម៉ា គេក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រមតាមយ៉ូប។
10. កាលយ៉ូបបានអធិស្ឋានឲ្យពួកមិត្រសំឡាញ់ខ្លួនហើយ នោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យលោករួចពីចំណងទៅ ហើយទ្រង់ប្រទានឲ្យមានលើសជាងដើម១ជា២ផង
11. គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក និងពួកអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយនឹងលោក គេសំដែងសេចក្តីអាសូរដល់លោក ហើយក៏ជួយកំសាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់១ដុំៗ និងកង់មាសមួយវង់ៗ ដល់លោករៀងខ្លួន។
12. ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត លោកក៏មានចៀម១ម៉ឺន៤ពាន់ អូដ្ឋ៦ពាន់ គោ១ពាន់នឹម និងលាញី១ពាន់
13. លោកក៏បង្កើតបានកូនប្រុស៧ កូនស្រី៣ទៀត
14. កូនស្រីទី១ លោកឲ្យឈ្មោះយេមីម៉ា ទី២ឈ្មោះកេស៊ីយ៉ា ហើយទី៣ឈ្មោះកេរេន-ហាពូក