5. កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ
6. បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ។
7. ក្រោយដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពាក្យទាំងនេះដល់យ៉ូបហើយ នោះទ្រង់មានព្រះបន្ទូលដល់អេលីផាស ជាសាសន៍ថេម៉ានថា អញមានសេចក្តីកំហឹងខឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំង២នេះផង ដ្បិតឯងរាល់គ្នា មិនបាននិយាយសេចក្តីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ